កម្ពុជា-ឡាវ ជំរុញឲ្យអាជ្ញាធរប្រទេសទាំង២ ទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់នៅតាមបណ្ដោយព្រំដែន

FN ៖ ភាគីកម្ពុជា-ឡាវ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំង២ ត្រូវបានកិច្ចសហប្រតិបត្តិការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់នានា នៅតាមបណ្ដោយព្រំដែន ដើម្បីបន្ដរក្សាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន។ ការស្នើ និងជំរុញបែបនេះ របស់ភាគីទាំង២ ត្រូវបានធ្វើឡើងក្នុងឱកាស លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនកម្ពុជា ក៏បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម ជាមួយឧត្តមសេនីយ៍ទោ ខាំ លៀង អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងអំឡុងពេលចូលរួម​កិច្ចប្រជុំរវាងគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។​ នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ​បានជម្រាបជូន លោកឧត្តម​សេនីយ៍ទោ ខាំ លៀង ​អំពី​សកម្មភាពនៃកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រវាង គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែន ប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាស មិត្តភាព និងកក់ក្តៅ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនងដ៏ជិតស្និទ្ធ​រវាងប្រទេសទាំងពីរ​។ លោកឧត្តមសេនីយ៍ទោ ខាំ លៀង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ​កិច្ចសហការដ៏ល្អ​រវាងគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ហើយបានស្នើសុំឲ្យបន្តជំរុញនូវកិច្ចសហប្រតិបត្តិការនេះ … Continue reading កម្ពុជា-ឡាវ ជំរុញឲ្យអាជ្ញាធរប្រទេសទាំង២ ទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់នៅតាមបណ្ដោយព្រំដែន